(+855) 23 216 322
  • Facebook
  • Telegram
  • WebMail
  • MOJBot

សារស្វាគមន៍របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

ក្រសួងយុត្តិធម៌ មានកិត្តិយសសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកប្រើប្រាស់ទាំងអស់ ដែលបានអញ្ជើញចូលទស្សនា និងប្រើប្រាស់បណ្ណាល័យច្បាប់ឌីជីថលរបស់ក្រសួងយុត្តិធម៌។ បណ្ណាល័យនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់នូវភាពងាយស្រួលដល់ការចូលប្រើប្រាស់លើការស្វែងរកទិន្នន័យឯកសារច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងព័ត៌មានផ្លូវការផ្នែកច្បាប់នានា ប្រកបដោយភាពងាយស្រួល រហ័ស និងទាន់សម័យ ដើម្បីគាំទ្រដល់ការសិក្សា ការស្រាវជ្រាវ ការបង្រៀន និងការអនុវត្តវិជ្ជាជីវៈផ្នែកច្បាប់។

ការដាក់ឱ្យដំណើរការបណ្ណាល័យច្បាប់ឌីជីថលរបស់ក្រសួងយុត្តិធម៌ នេះ គឺជាជំហានមួយដ៏សំខាន់ក្នុងការធ្វើទំនើបកម្មការគ្រប់គ្រងទិន្នន័យច្បាប់ និងការបង្កើនលទ្ធភាពទទួលបានឯកសារស្រាវជ្រាវឱ្យកាន់តែសម្បូរបែប មានភាពងាយស្រួល និងទាន់សម័យ ស្របតាមយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធច្បាប់ និងយុត្តិធម៌នៅព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំសង្ឃឹមថា បណ្ណាល័យច្បាប់ឌីជីថលនេះ នឹងក្លាយជាប្រភពទិន្នន័យដ៏មានតម្លៃសម្រាប់សហគមន៍អ្នកច្បាប់ និស្សិត អ្នកស្រាវជ្រាវ មន្ត្រីរាជការ និងសាធារណជនទូទៅ ក្នុងការស្វែងយល់ និងទទួលបានចំណេះដឹងអំពីច្បាប់ និងប្រព័ន្ធយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា។

សូមអរគុណចំពោះការចូលទស្សនា និងប្រើប្រាស់បណ្ណាល័យច្បាប់ឌីជីថលក្រសួងយុត្តិធម៌។ សូមជូនពរឱ្យលោក លោកស្រី និងអ្នកប្រើប្រាស់ទាំងអស់ ទទួលបានព័ត៌មាន និងឯកសារច្បាប់ដែលមានប្រយោជន៍ សម្រាប់ការសិក្សា ការស្រាវជ្រាវ និងការអនុវត្តវិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

ត្រឡប់ទៅទំព័រដើម