(+855) 23 216 322
  • Facebook
  • Telegram
  • WebMail
  • MOJBot

បេសកកម្ម និង គោលបំណង

ក្រសួងយុត្តិធម៌ · ព្រះរាជាណាចក្រកម្ពុជា

បេសកកម្ម

បណ្ណាល័យច្បាប់ឌីជីថលរបស់ក្រសួងយុត្តិធម៌ មានបេសកកម្មចម្បងក្នុងការដើរតួនាទីជាមជ្ឈមណ្ឌលប្រមូលផ្តុំ រក្សាទុក គ្រប់គ្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត និងឯកសារច្បាប់ផ្លូវការនានា តាមប្រព័ន្ធឌីជីថល ដើម្បីបម្រើដល់ការប្រើប្រាស់ប្រកបដោយភាពងាយស្រួល រហ័ស និងគួរឱ្យទុកចិត្តសម្រាប់អ្នកប្រើប្រាស់គ្រប់មជ្ឈដ្ឋាន។

គោលបំណង

បណ្ណាល័យច្បាប់ឌីជីថលរបស់ក្រសួងយុត្តិធម៌ មានគោលបំណងដ៏សំខាន់ក្នុងការជំរុញ និងលើកកម្ពស់ការយល់ដឹង និងចំណេះដឹងផ្នែកច្បាប់នៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្សព្វផ្សាយ និងការចែករំលែកលិខិតបទដ្ឋានគតិយុត្ត និងឯកសារច្បាប់ផ្លូវការនានា ដើម្បីគាំទ្រដល់ការសិក្សា ការស្រាវជ្រាវ និងការអនុវត្តវិជ្ជាជីវៈផ្នែកច្បាប់នៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធិភាព និងគុណភាព។