(+855) 23 216 322
  • Facebook
  • Telegram
  • WebMail
  • MOJBot

គុណតម្លៃ

ក្រសួងយុត្តិធម៌ · ព្រះរាជាណាចក្រកម្ពុជា

បណ្ណាល័យច្បាប់ឌីជីថលរបស់ក្រសួងយុត្តិធម៌ គឺជាបណ្ណាល័យមួយដែលប្រមូលផ្ដុំទៅដោយឯកសារជាច្រើនប្រភេទរួមមាន៖ ឯកសារគោលនយោបាយ ឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រះរាជក្រឹត្យ អនុក្រឹត្យ សារាចរ សេចក្តីណែនាំ ប្រកាស អត្ថបទស្រាវជ្រាវនានា ដែលទាក់ទងនឹងវិស័យយុត្តិធម៌ និងកម្រងសៀវភៅឯកសារផ្សេងៗជាច្រើនទៀតដែលមានប្រភពច្បាស់លាស់ ហើយអាចយកទៅស្រាវជ្រាវ សិក្សារៀនសូត្រ និងអាចយកទៅធ្វើជាឯកសារយោងផ្សេងៗ ដោយមិនបារម្ភអំពីប្រភពនៃឯកសារ ម្យ៉ាងវិញទៀតគ្រប់ឯកសារទាំងអស់ គឺអាចទាញយកជាទម្រង់ File PDF និងកាន់តែពិសេសទៅទៀតនោះការស្វែងរកឯកសារគឺឆាប់រហ័សដោយគ្រាន់តែដាក់បញ្ចូលពាក្យគន្លឹះក្នុងស្វែងរកឯកសារ។

បណ្ណាល័យច្បាប់ឌីជីថលរបស់ក្រសួងយុត្តិធម៌ គឺបង្កើតឡើងដើម្បីជួយសម្រួល និងបង្កភាពងាយស្រួលជូនដល់សិស្ស-និស្សិត និងប្រជាពលរដ្ឋក្នុងការស្វែងរកឯកសារផ្សេងៗ ដោយមិនចាំបាច់ចំណាយពេលវេលាច្រើន បង្កើនប្រសិទ្ធភាពនៃការស្រាវជ្រាវ និងបច្ចុប្បន្នភាពនៃព័ត៌មានថែមទៀតផង មួយវិញទៀតគឺការបញ្ជ្រាបចំណេះដឹងបន្ថែមក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថែមមួយកម្រិតទៀត។

បណ្ណាល័យច្បាប់ឌីជីថល